ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤” ត្រូវបានបិទបញ្ចប់នៅក្នុងពិធីមួយដែលត្រូវបានរៀបចំឡើងនៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដោយចាប់ផ្តើមព្រឹត្តិការណ៍មួយផ្សេងទៀតដើម្បីផ្សព្វផ្សាយការទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា។
ពិធីបិទនេះ ធ្វើឡើងដោយមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ពីភាគីចិន មានលោក Wang Xu Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងឥស្សរជនផ្សេងទៀតមកពីផ្នែករដ្ឋ និងឯកជនក៏បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
ព្រឹត្តិការណ៍នេះមានការបង្ហាញអំពីការសម្តែងវប្បធម៌រួមគ្នារវាងកម្ពុជា-ចិន រួមទាំងសិល្បៈក្បាច់គុនសៅលីញ និងល្បុក្កតោ ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ និងសកម្មភាពផ្សេងៗទៀត។
លោក ហួត ហាក់ បានមានប្រសាសន៍ថា ពិធីបិទបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិនលើវិស័យទេសចរណ៍។
លោកបានបន្តថា “ជាមួយនឹងព្រឹត្តិការណ៍បិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន”២០២៤ កម្ពុជា និងចិនក៏នឹងលើកកម្ពស់វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងមិនត្រឹមតែរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពចំពោះប្រភពទីផ្សារចិនសម្រាប់ទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍នេះបានបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ និងទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសជាតិកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
វាបានផ្តល់នូវឱកាសដើម្បីភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពាណិជ្ជកម្ម និងទំនាក់ទំនង ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដើម្បីកសាង “សហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នា” និងគាំទ្រដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូប្រជាជន និងប្រជាជន ភ្ញៀវទេសចរចិនជាង ៨៤០.០០០នាក់ បានមកទស្សនាកម្ពុជា កើនឡើង ៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ «នៅឆ្នាំ២០២៥ ភ្ញៀវទេសចរចិននឹងមកទស្សនាកម្ពុជាកាន់តែច្រើនជាងឆ្នាំ២០២៤»។
ក្នុងឱកាសនេ លោក ហួត ហាក់ ក៏បានអញ្ជើញចូលរួមសន្និសីទលើកកម្ពស់ទេសចរណ៍និងវប្បធម៌ចិន-កម្ពុជានៅថ្ងៃទី២៥ កុម្ភៈ នៅទីក្រុង Zhengzhou ខេត្ត Henan ផងដែរ។
សន្និសីទនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សក្ដានុពលទេសចរណ៍រវាងកម្ពុជា និងចិន ពង្រឹងឱកាសបណ្តាញធុរកិច្ចរវាងវិនិយោគិន និងប្រតិបត្តិករទេសចរណ៍មកពីប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ដោយផ្ទាល់។
ជាមួយគ្នានេះ វិនិយោគិន និងប្រតិបត្តិករទេសចរណ៍មានឱកាសបង្កើតបណ្តាញ ឱកាសវិនិយោគ និងភ្ជាប់បណ្តាញអាជីវកម្ម ផងដែរ។


