Saturday, September 12, 2026
header banner
HomeNewsក្រុមហ៊ុន WorldBridge Group ផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥

ក្រុមហ៊ុន WorldBridge Group ផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥


ក្រុមហ៊ុន WorldBridge Group បានលើកឡើងពីសក្តានុពលរបស់កម្ពុជាជាទីផ្សារកំណើនដែលកំពុងរីកចម្រើននៅក្នុងអាស៊ានក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ (WEF25) នៅទីក្រុង Davos ប្រទេសស្វីស។

លោក សៀ រិទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group of Companies បានចូលរួមក្នុងកម្មវិធី WEF25 ដែលធ្វើឡើងពីថ្ងៃទី ២០-២៣ ខែមករា។ ព្រឹត្តិការណ៍នេះបានលើកឡើងពីប្រធានបទស្នូលចំនួន៥ រួមមាន ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ ការអភិវឌ្ឍធនធានមនុស្ស ការកសាងទំនុកចិត្តឡើងវិញ ការគិតឡើងវិញនៃកំណើន និងការការពារភពផែនដី នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃសុក្រ។

ប្រធានបទទាំងនេះ ឆ្លុះបញ្ចាំងពីការសន្ទនាជាសាកលស្តីពីដំណើរដោះស្រាយភាពភាពស្មុគស្មាញនៃពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោកបានចូលរួមក្នុងសម័យប្រជុំសាធារណៈ និងឯកជនមួយចំនួន រួមទាំងបានពិភាក្សាជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ កិច្ចសន្ទនារបស់ភាគីទាំងពីរបានផ្តោតលើការបញ្ចប់នៃមជ្ឈមណ្ឌលទិន្នន័យជាតិនៅក្នុងខែមិថុនាខាងមុខ ក៏ដូចជាប្រធានបទសំខាន់ចំនួនបួនទៀតដែលត្រូវបានកំណត់ថាជាកត្តាចាំបាច់សម្រាប់យុគសម័យដ៏ឆ្លាតវៃ រួមមាន ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ការការពារបរិស្ថាន និងបរិយាបន្នសង្គម។។ សារសំខាន់នៃការរួមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមូលដ្ឋានទិន្នន័យជាតិក៏ត្រូវបានលើកឡើងជាចំណុចសំខាន់ផងដែរ។

បន្ថែមពីលើការចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ លោកក៏បានផ្តល់អាទិភាពដល់ការភ្ជាប់បណ្តាញជាមួយអ្នកបង្កើតគោលនយោបាយអាស៊ាន និងអ្នកដឹកនាំធុរកិច្ចក្នុងកិច្ចប្រជុំទាំងនេះ។

លោកបានចូលរួមក្នុងកម្មវិធីឯកជនសំខាន់ៗ ដូចជាវគ្គសន្ទនាយុទ្ធសាស្ត្រសម្រាប់ប្រទេសថៃ និងម៉ាឡេស៊ី ដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាល រួមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។

គួរឱ្យកត់សម្គាល់មួយទៀតគឺព្រឹត្តិការណ៍ដែលធ្វើឡើងក្រោមប្រធានបទអាស៊ាន «ដំណើរឆ្ពោះទៅរកឯកភាព៖ មេរៀនក្នុងការទូត និងកិច្ចសហការក្នុងតំបន់» ដោយមេដឹកនាំធំៗបានពិភាក្សា អំពីការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនរួមបញ្ចូលនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ លោកក៏បានចូលរួមក្នុងកិច្ចប្រជុំអភិបាលកិច្ចផ្តោតលើវិស័យ ខ្សែច្រវាក់ផ្គត់ផ្គង់ និងដឹកជញ្ជូន ដែលលោកបានចូលរួមជាមួយថ្នាក់ដឹកនាំឧស្សាហកម្មផ្សេងៗ។ ការពិភាក្សាបានផ្តោតលើការរំខាននៃម៉ាក្រូសេដ្ឋកិច្ច ដែលបណ្តាលមកពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ជំរុញដំណើការបំបែកកាបូន និងភាពបន្ទាន់ក្នុងការសម្រេចបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នឆ្នាំ២០៣០ និងការទាញយកឱកាសពីភាពជឿនលឿននៃបច្ចេកវិទ្យាAI និងទិន្នន័យ ដើម្បីកែលម្អការផ្គត់ផ្គង់ប្រសិទ្ធភាពខ្សែសង្វាក់។

ជាមួយគ្នានេះ លោកក៏បានចូលព្រឹត្តិការណ៍ពិសេសមួយគឺ IGWEL ដែលចាត់ទុកថាជា វគ្គឯកជនតែមួយគត់ដែលមានការអញ្ជើញយ៉ាងពិសេសបំផុតនៅ Davos ។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយ Kristalina Geogieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយប្រធានបទសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះគឺកំណើនដែលអាចសម្រេចបានក្នុងយុគសម័យដែលមានការផ្លាស់ប្តរយ៉ាងឆាប់រហ័ស» ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ៥៩នាក់ រួមទាំងអ្នកដឹកនាំធុរកិច្ច អ្នកបង្កើតគោលនយោបាយ និងប្រធានអង្គការអន្តរជាតិ។

វត្តមានរបស់លោកនៅ WEF25 បានគូសបញ្ជាក់អំពីការរីកចម្រើនរបស់កម្ពុជានៅលើឆាកពិភពលោក ដោយបានរំលេចជាថ្មីអំពីសក្តានុពលរបស់កម្ពុជាជាទីផ្សារកំណើនដ៏សំខាន់នៅក្នុងអាស៊ាន។ ការចូលរួមរបស់លោកឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន WorldBridge Group ក្នុងការចូលរួមក្នុងការពិភាក្សាសំខាន់ៗដែលកំណត់អនាគតនៃឧស្សាហកម្ម និងសេដ្ឋកិច្ចពិភពលោក។





Source link

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Turning Point Website

Most Popular

Recent Comments